នៅរសៀលថ្ងៃព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននវមេដឹកនាំកាយរឹទ្ធិនៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង ចំនួន១៥៥នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។ នៅក្នុងពិធីនេះផងដែរ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានអានរបាយការណ៍សង្ខេបស្តីពីវឌ្ឍនៈភាពនានាសាកលវិទ្យាល័យជាតិបាត់ដំបងជូន ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈអធិបតី។ ថ្លែងសុទ្ទរកថានៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានធ្វើការកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលនានាដែលសាកលវិទ្យាល័យបានសម្រេចបាននាពេលកន្លងទៅនេះ និងជាពិសេសសម្រាប់ការបង្កើតឱ្យមានកាយរឹទ្ធិនៃកងឯកភាពសាកលវិទ្យាល័យជាតិបាត់ដំបង។










