ដើម្បីចូលរួមលើកកម្ពស់វិស័យកីឡានៅកម្ពុជា ជាពិសេសជម្រុញចលនា មនុស្សម្នាក់លេងកីឡាមួយប្រភេទ ដោយចាប់ផ្ដើមពីសិស្ស និស្សិត ឱ្យមានសាមគ្គីភាព ស្មារតីជាក្រុម និងជៀសឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។ សម្រាប់រដូវកាលនេះមានក្រុម គ្រូបង្រៀន និងនិស្សិតដែលមកពីមហាវិទ្យាល័យចំនួន៥ និងមួយវិទ្យាស្ថានបានដាក់ពាក្យសុំចូលរួមប្រកួតក្នុងរដូវកាលទី២ ឆ្នាំ២០២៥ ដោយមានក្រុមសរុបចំនួន១៧ក្រុម ដើម្បីធ្វើការប្រកួតប្រជែងដែលចាប់ផ្ដើមពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ។ ពិធីបើកការប្រកួតនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង រួមទាំងវត្តមានថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងនិស្សិតចូលរួមផងដែរ។ ថ្លែងក្នុងពិធីបើកនេះផងដែរ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានផ្ដាំផ្ញេីរដល់ក្រុមកីឡាករទាំងអស់ដែលបានចូលរួមប្រកួតឱ្យទទួលបានជោគជ័យក្នុងការប្រកួត និងចូលរួមលេងកីឡាដេីម្បីសុខភាព សាមគ្គីភាព ឱ្យមានអនុស្សារីយ៍ល្អៗរវាងសិស្សច្បង និងសិស្សប្អូន។






