នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ១០រោច ខែបុស្ស ឆ្នាំរោងឆស័ក ព.ស. ២៥៦៨ ត្រូវនិងថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបងបានបើកកិច្ចប្រជុំពិគ្រោះយោបល់លើ ការសិក្សាស្រាវជ្រាវស្ដីពី ទីផ្សារអចលនទ្រព្យក្នុងតំបន់ភូមិភាគពាយព្យនៃប្រទេសកម្ពុជា៖ ការអភិវឌ្ឍ បញ្ហាប្រឈម និងផែនការអនាគត ក្រោមអធិបតីភាព ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និងមានការអញ្ជើញចូលរួមពីសំណាក់ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង លោកបណ្ឌិត ហ៊ុ ចាន់ នាយកស្ដីទីសាលាក្រោយបរិញ្ញាបត្រ លោក លោកស្រីតំណាងអោយរដ្ឋបាលខេត្ត និងមន្ទីរដែនដី នគររូបនីយកម្ម និងសំណង់ខេត្ត ក្នុងនោះមានខេត្តបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងពោធិ៍សាត់ លោក លោកស្រីព្រឹទ្ធបុរសរង លោកប្រធានស្ដីទីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ អនុប្រធាន មន្រ្តី និងបុគ្គលិកនៃសាកលវិទ្យាល័យជាតិបាត់ដំបង។



