នៅរសៀលថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆ​ស័ក ព.ស.២៥៦៨​ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំចុះពិធីចុះអនុស្សរណៈយោគយល់ជាមួយអង្គការកុមារមេគង្គ ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការតំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក គឹម រដ្ឋា ប្រធានសាខាអង្គការកុមារមេគង្គ សាខាបាត់ដំបង។ ការចុះអនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រនិស្សិតដែលខ្វះខាត ផ្សព្វផ្សាយសក្ដានុពលរបស់សាកលវិទ្យាល័យ លើកទឹកចិត្តសិស្សឱ្យចុះឈ្មោះចូលរៀន និងបង្កើតឱកាសកម្មសិក្សាសម្រាប់និស្សិត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *