នៅរសៀលថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ហ្វតតេ ឡាយហ្វ៍ អ៊ីនសួរិនស៍ (ខេមបូឌា) ម.ក បានធ្វើបទបង្ហាញស្តីពីពត៌មានទូទៅ និងអត្ថប្រយោជន៍នានានៃធានារ៉ាប់រងអាយុជីវិតដល់ថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកចូលរួមចំនួន ១៥៥រូប។ នេះគឺជាការគិតគូយ៉ាងយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ចំពោះសុខុមាលភាព និងស្តង់ដានៃជីវិតរបស់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ក្រៅតែពីអត្ថប្រយោជន៍នានាដែលទទួលបានកន្លងមក។




