ថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ការិយាល័យកិច្ចការនិស្សិតបានរៀបចំបើកកម្មវិធីមួយរបស់មជ្ឈមណ្ឌលការងារនៃសាកលវិទ្យាល័យជាតិបាត់ដំបង ស្តីពី “ការត្រៀមខ្លួនសម្រាប់ការសិក្សាក្នុងសាកលវិទ្យាល័យ (University Readiness Program)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង និង លោកប៉ែន ចិន្ដា ប្រធានគម្រោង USAID Digital Workforce Development។ ក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយ និងផ្តល់ព័ត៌មានដ៏ទូលំទូលាយទាក់ទងដល់និស្សិតលើការបំប៉នដល់និស្សិតនូវជំនាញ ចំណេះដឹង និងធនធានចាំបាច់សម្រាប់ការផ្លាស់ប្តូរភាពជោគជ័យទៅកាន់ជីវិតក្នុងសាកលវិទ្យាល័យ។ ជាពិសេសបង្ហាញនូវប្រធានបទចាំបាច់ទាំងប្រាំមួយរបស់កម្មវិធី UPR រួមទាំងទិដ្ឋភាពទូទៅ អត្ថប្រយោជន៍កម្មវិធី ការណែនាំអំពីទម្រង់វាគ្មិន និងឯកសារគាំទ្រផ្សេងទៀតដល់និស្សិត។








