ថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងការសហការជាមួយ IDP បានរៀបចំសិក្ខាសាលាអនឡាញស្តីពី “ព័ត៌មានការប្រឡងភាសាអង់គ្លេស IELTS” ក្រោមអធិបតីភាព លោក ទេព នាវា សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះគឺដើម្បីណែនាំនិស្សិតអំពីព័ត៌មានទូទៅនៃការប្រឡង IELTS រួមមានដំណើរការនៃការចុះឈ្មោះប្រឡង ការវាយតម្លៃពិន្ទុ និងកម្រិតពិន្ទុផ្សេងៗ។





