នៅព្រឹកថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំចុះពិធីចុះអនុស្សរណៈយោគយល់ជាមួយអង្គការមូលនិធិក្តីសង្ឃឹមនៃកុមារកម្ពុជា ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការតំណាងសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ធី សុធឿន នាយកអង្គការមូលនិធីក្តីសង្ឃឹមនៃកុមារកម្ពុជា។ ការចុះអនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងធ្វើកិច្ចសហប្រតិបត្តិការសំខាន់ៗលើវិស័យអប់រំ បណ្តុះបណ្តាល គាំពារកុមារ ការផ្តល់ឱកាសការងារ និងហាត់ការដល់និស្សិតផងដែរ។




