នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍​ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំបើកអនុវត្តគម្រោង​ស្ដីពី៖ «ការបង្កើតជំនាញពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ នៅសាកលវិទ្យាល័យជាតិបាត់ដំបង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និង លោកស្រីសាស្រ្តាចារ្យ Gun- Hee Kim សាកលវិទ្យាធិការនៃសាកលវិទ្យាល័យនារីឌុកសុង (Duksung Women’s University)។ ការបង្កើតជំនាញថ្មីនេះគឺជាកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យនារីឌុកសុង នៃសាធារណៈរដ្ឋកូរ៉េ ក្នុងគោលបំណងដើម្បីបំពេញតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត ស្របទៅនឹងការវិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអន្តរជាតិ និងការធ្វើសាកលភាវូបនីយកម្មរបស់ពិភពលោក។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *