ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការណ៍ជាមួយ ក្លឹបសរសេរកូដស្ត្រី(Sisters of Code) បានរៀបចំសិក្ខាសាលាស្តីពី “បញ្ញាសិប្បនិម្មិត(Generative AI)សម្រាប់អ្នកជំនាន់Z” ក្រោមធិបតីភាព លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងសំខាន់ៗនៃសិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយពីក្រមសីលធម៌ ហានិភ័យ និងផលប៉ះពាល់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងដើម្បីបង្ហាញពីរបៀបបង្កើត AI Prompt ជាមួយនឹងកម្មវិធីច្នៃប្រឌិតផ្សេងៗទៀតដល់និស្សិត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *