នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំវគ្គតម្រង់ទិសសិក្សាសម្រាប់និស្សិតជំនាន់ថ្មីទី២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ នៅក្នុងវគ្គតម្រង់ទិសនេះផងដែរ សាកលវិទ្យាល័យបានរៀបចំបទបង្ហាញជាច្រើនពាក់ព័ន្ធនឹងសេវាកម្ម និងបទបញ្ជាផ្ទៃក្នុងនានារបស់សាកលវិទ្យាល័យ និងតម្រង់ទិសទៅតាមជំនាញនីមួយៗសម្រាប់ប្អូនៗនិស្សិតផងដែរ។ ថ្លែងនៅក្នុងវគ្គតម្រង់ទិសនេះ ឯកឧត្តម សាកលវិទ្យាធិការបានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះប្អូនៗដែលបានជឿជាក់ និងសម្រេចចិត្តត្រឹមត្រូវជ្រើសរើសយកសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់បន្តការសិក្សានៅកម្រិតឧត្តមសិក្សា។ សាកលវិទ្យាល័យរដ្ឋតែមួយគត់ក្នុងខេត្តបាត់ដំបង និងឈានមុខគេលើកម្មវិធីអប់រំ សម្ភារៈបរិក្ខាបង្រៀន និងរៀន បរិស្ថានសិក្សា និងមន្ទីរពិសោធន៍គ្រប់គ្រាន់ ដើម្បីធានាការបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព។
វគ្គតម្រង់ទិសសិក្សាសម្រាប់ប្អូនៗនិស្សិតជំនាន់ទី២១ ថ្មី
ផ្សាយនៅ ខែធ្នូ 26, 2024