នៅព្រឹកថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤នេះ​ សាកលវិទ្យាល័យជាតិបាត់ដំបង សហការជាមួយសាកលវិទ្យាល័យសាមយុគ នៃប្រទេសកូរ៉េខាងត្បូង បានរៀបសិក្ខាសាលាបណ្តុះបណ្តុះបណ្តាលស្តីពី៖ “ការទប់ស្កាត់នៃការញៀនប្រព័ន្ធផ្សព្វផ្សាយឌីជីថល” ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី​ សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសាលានេះ មានរយៈពេល ៣ថ្ងៃគឺចាប់ពីថ្ងៃទី២៣-២៥ ខែធ្នូ ឆ្នាំ២០២៤ ដែលធ្វើការបណ្តុះបណ្តាលលោកគ្រូ អ្នកគ្រូ ចំនួន ២៣រូប ដែលអញ្ជើញមកពីវិទ្យាល័យក្នុងក្រុងបាត់ដំបងចំនួន៣រួមមាន៖ វិទ្យាល័យព្រះមុនីវង្ស​ វិទ្យាល័យនេតយ៉ង់ និងវិទ្យាល័យអន្លង់វិល។ សិក្ខាសាលាបណ្តុះបណ្តាលនេះមានគោលបំណងបំពាក់បំប៉នលោកគ្រូ អ្នកគ្រូ យល់់ដឹងពីរបៀបទប់ស្កាត់ការញៀនប្រព័ន្ធផ្សព្វផ្សាយឌីជីថលរបស់នៅក្នុងសាលារៀន និងសហគមន៍ ដោយជំរុញការយល់ដឹង និងទម្លាប់នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលឱ្យបានល្អ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *