នៅរសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះអនុស្សរណៈយោគយល់ជាមួយសាកលវិទ្យាល័យ សាមយុគ ប្រទេសកូរ៉េខាងត្បូង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការតំណាងសាកលវិទ្យាល័ជាតិបាត់ដំបង និងលោកបណ្ឌិត Je Haejong សាកលវិទ្យាធិការតំណាងសាកលវិទ្យាល័យសាមយុគ។ ពិធីចុះអនុស្សរណៈនៃការយោគយល់នេះត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗរួមមាន៖ ផ្លាស់ប្តូរនិស្សិត មន្រ្តី និងបុគ្គលិកអប់រំ ការអភិវឌ្ឍន៍កម្មវិធីសិក្សា ការបោះពុម្ភ និងរបាយការណ៍ស្រាវជ្រាវរួមគ្នា។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *