ថ្ងៃសៅរ៍ ៦រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ សាលាក្រោយបរិញ្ញាបត្រនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំទស្សនកិច្ចសិក្សាដល់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិរន្តភាពកសិកម្មចំនួន15 នាក់/អង្គ ដែលដឹកនាំដោយ លោកបណ្ឌិត ម៉ម សុផានី និងលោក ឃិន សុផារី ដើម្បីចុះសិក្សាស្វែងយល់ពីដំណើរការផលិតកម្មគ្រាប់ពូជនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) និងដំណើរការវិវឌ្ឍន៍នៃការប្រែប្រួលអាកាសធាតុនៅតំបន់កំពង់ស្ពឺ។
ទស្សនកិច្ចសិក្សារបស់និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញនិរន្តភាពកសិកម្មនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)
ផ្សាយនៅ ខែធ្នូ 26, 2024