មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ចប់កិច្ចប្រជុំរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ទី១៣ ខែធ្នូ ឆ្នាំ២០២៥ នឹងថ្ងៃទី១៦ ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២៤ ជាមួយ នាយកគម្រោង ODA នៃ សាកលវិទ្យាល័យ Duksung Women’s University ប្រទេសកូរ៉េខាងត្បូង ស្តីអំពីការបង្កើតជំនាញ ជំនួញអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ “International Trade and Supply Chain Management” នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង។ តាមការគ្រោងទុកជំនាញថ្មីនេះអាចនឹងចាប់ផ្តើមដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។




