នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ បានបញ្ជូននិស្សិតចំនួន០៨រូប នៃជំនាញទេសចរណ៍ ដែលដឹកនាំដោយ លោកគ្រូ សោ ប៊ុនថា ដើម្បីចុះសិក្សា និងពិនិត្យមើលការអនុវត្តផ្ទាល់ នៅសណ្ឋាគារក្លាស់ស៊ី និងស្ប៉ា នៅក្រុងបាត់ដំបង ដែលជាការឆ្លើយទៅនឹងកម្មវិធីសិក្សា និងជាការស្វែងយល់នូវបទពិសោធន៍ដោយផ្ទាល់ លើមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍។

ការចុះសិក្សា និងពិនិត្យមើលការអនុវត្តផ្ទាល់នេះ និស្សិតទទួលបាននូវចំណេះដឹងដូចជា៖

  • ការយល់ដឹងនូវការធ្វើបដិសណ្ឋារកិច្ចពីផ្នែកការិយាល័យជួរមុខនៃសណ្ឋារគារ
  • របៀបនៃការទទួលភ្ញៀវ
  • របៀបរៀបចំបន្ទប់ស្នាក់នៅ និងបរិក្ខារនៅក្នុងបន្ទប់
  • របៀបរៀបចំសាលប្រជុំ សាលសិក្ខាសាលា និងការបំពាក់គ្រឿងបរិក្ខារក្នុងសាល
  • រៀបចំភោជនីយដ្ឋានក្នុងសណ្ឋាគារ ភ្លើងបំភ្លឺ
  • ប្រព័ន្ធគ្រប់គ្រងថាមពល និងការបង្ការអគ្គីភ័យនៅបន្ទប់ស្នាក់នៅ សាលប្រជុំ ភោជនីយ៍ដ្ឋាន
  • រៀបចំបំពាក់សម្ភារៈបរិក្ខារបន្ទប់ហាត់ប្រាណ
  • ប្រព័ន្ធគ្រប់គ្រងទឹកនៅក្នុងផ្នែកនីមួយៗនៃសណ្ឋាគារ។

ជាងនេះទៅទៀត ក្រោយពីបានចុះសិក្សា និងពិនិត្យមើលអនុវត្តផ្ទាល់នៅសណ្ឋាគាររយៈពេល១ថ្ងៃនេះ និស្សិតបានយល់ដឹងកាន់តែច្បាស់ក្នុងការបង្កើនសមត្ថភាពបន្ថែមលើជំនាញ និងមុខវិជ្ជាដែលខ្លួនបានសិក្សាទ្រឹស្តីនៅក្នុងថ្នាក់រៀន។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *