នាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យកិច្ចការនិស្សិតបានរៀបចំសិក្ខាសាលស្តីពី លទ្ធការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ និងការតវ៉ារបស់និស្សិតនៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណង ដើម្បីផ្សព្វផ្សាយលទ្ធផលការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់បរិញ្ញាបត្រ និងការតវ៉ារបស់និស្សិត ប្រមូលធាតុចូល និងលើកទិសដៅលើការសិក្សាស្ថានភាពនិស្សិតក្រោយបញ្ចប់បរិញ្ញាបត្រ និងការតវ៉ារបស់និស្សិតសម្រាប់ការអនុវត្តឆ្នាំ២០២៥។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងមន្រ្តីចំនួន ៩០នាក់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *