នាថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) បានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង (NUBB) ក្រោមគម្រោង GHSP FF3 និង ACT បានរួមគ្នារៀបចំកម្មវិធី សប្ដាហ៍យល់ដឹងស្តីពីភាពស៊ាំនឹងឱសថប្រឆាំងរោគពិភពលោក ឆ្នាំ២០២៤ លើប្រធានបទជាសកល៖ “អប់រំ គាំទ្រ និងសូមធ្វើសកម្មភាពឥឡូវនេះ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ព្រឹត្តការណ៍នេះទទួលបានការចូលរួមពីសំណាក់មន្ត្រីរបស់ស្ថាប័នសំខាន់ៗជាច្រើនរួមមាន អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងប្រមាណ១៧០នាក់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *