នាថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំនិស្សិត និងអ្នកស្រាវជ្រាវចូលរួមធ្វើបទបង្ហាញស្នាដៃស្រាវជ្រាវក្នុងសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៨ ស្តីពី ការអភិវឌ្ឍកសិកម្ម និងជនបទ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលមានប្រធានបទចូលរួម៖

  1. ការបន្ថែមចំណីសម្រេចលើរបបស្មៅធម្មជាតិក្នុងការវាយតម្លៃលើការំលូតលាស់របស់ពពែពូជអង់ក្លូណូបៀន (Supplementation of Comerciof Feed on Natural Grass in Anglo Nubian Goat to Evaluate on Growth Performance)
  2. ប្រសិទ្ធភាព​នៃការផ្តល់ប្រភេទចំណីផ្សេងៗគ្នាលេីការលូតលាស់ពូជគោខ្មែរក្នុងស្រុកកាត់ពូជហារីយ៉ាណា (Effects of Supply Feed types on Performance in Khmer Native x Hariyana Crossbred Cattle)
  3. ប្រៀបធៀបលក្ខណ្ឌសុខភាពលើពូជគោខ្មែរកាត់ហារីយ៉ាណា ទៅលើការចញ្ចឹមបែបប្រលែងស៊ីដោយសេរី (Comperation on Helth Condiction on Free Grassing in Khmer Native x Hariyana Crosbreed Cattle)
  4. In vitro Kinetics of gas production and degradability in Thai native cattle of cassava stem (Manihot esculenta Crantz) treated with various substances
  5. Kinetic of Gas Production Degradability, and Fermentation End-product of Dietary Supplemented with Live Yeast and Ethanol Yeast Sludge In in Vitro Trial

នៅក្នុងចំណោមប្រធានបទទាំង៥ខាងលើ ក្រុមអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ទទួលបានជាប់ចំណាប់ថ្នាក់​ (Top presenter) ចំនួន២ប្រធានបទ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *