នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដេប៉ាតឺម៉ង់វិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹក នាំនិស្សិតវិស្វកម្មសំណង់ស៊ីវិល ឆ្នាំទី ៤ និងទី៥ ទៅកាន់គម្រោងសាងសង់សារមន្ទីរតេជោសន្តិភាព នាខេត្តសៀមរាប ជាគម្រោងក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែល មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(Cambodian Mine Action Center) ជាម្ចាស់គម្រោង និងមានទីប្រឹក្សាបច្ចេកទេសដោយ អូរៀនថល ខន់សាល់ធិនគ្លូប៊ល ហើយសាងសង់ដោយក្រុមហ៊ុន សាតូកូហ្ស៊ីយ៉ូ(SATO KOGYO CO.,LTD) មកពី ប្រទេសជប៉ុន។ ក្នុងនោះមានបុគ្គលិកមួយចំនួនជាអតីតនិស្សិតវិស្វកម្មសំណង់ស៊ីវិលនៃសាកលវិទ្យាល័យជាតិបាត់ដំបងកំពុងធ្វើការនៅទីនោះផងដែរ។ ក្រោយពីចុះទស្សនកិច្ចសិក្សានេះរួចមក បានផ្តល់អត្ថប្រយោជន៍ ដូចជា៖
-យល់ដឹងអំពីសាវតាក្រុមហ៊ុន(ប្រវត្តិក្រុមហ៊ុន ស្នាដៃ ទស្សនៈវិស័យ)

  • ឆ្លុះបញ្ចាំងពីការផ្សាភ្ជាប់រវាងទ្រឹស្ដី និងការអនុវត្តនៃបច្ចេកទេស
  • ទទួលបានបច្ចេកទេសរៀបចំការដ្ឋាន និងរបៀបរបបសាងសង់ផ្សេងៗ
  • ប្រព័ន្ធសុវត្ថិភាពក្នុងការដ្ឋានសាងសង់ បង្កើត និងរឹតចំណង រវាង អតីតនិស្សិត និងនិស្សិតកំពុងសិក្សា។
Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *