នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍គណៈប្រតិភូមកពីសាកលវិទ្យាល័យរដ្ឋទីក្រុង សង់ពីទ័របួរ សហព័ន្ធរូស្ស៊ី ក្រោមការសម្របសម្រួលពីមជ្ឈមណ្ឌលវិទ្យាសាស្រ្ត និងវប្បធម៌រូស្ស៊ីនៃសា្ថនទូតសហព័ន្ធរូស្ស៊ីប្រចាំនៅកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក សឺហ្គៃ ឌីមីត្រិនកូ (Mr. Sergey Dmitrenko) នាយកវិទ្យាស្ថានស្រាវជ្រាវភាសានៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី នៃសាកលវិទ្យាល័យរដ្ឋទីក្រុង សង់ពីទ័របួរ សហព័ន្ធរូស្ស៊ី។ នៅក្នុងកិច្ចពិភាក្សានេះ ភាគីសាកលវិទ្យាល័យទាំងពីរបានពិភាក្សាលើចំណុចមួយចំនួនដូចជា៖ បង្កើតមជ្ឈមណ្ឌលភាសារូស្ស៊ី ផ្លាស់ប្តូរនិស្សិត បុគ្គលិកអប់រំ រវាងសាកលវិទ្យាល័យទាំងពីរ សម្រាប់កម្មវិធីបរិញ្ញាបត្រភាសាខ្មែរ បង្កើតគម្រោងស្រាវជ្រាវរួមគ្នាផ្នែកភាសាខ្មែរ សិល្បៈ វប្បធម៌ ជាដើម ដើម្បីឈានទៅដល់ការចុះអនុស្សរណៈនៃការយោគយល់រវាងសាកលវិទ្យាល័យទាំងពីរ។
កិច្ចប្រជុំពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយសាកលវិទ្យាល័យរដ្ឋទីក្រុង សង់ពីទ័របួរ (Saint-Petersburg State University) សហព័ន្ធរូស្ស៊ី
ផ្សាយនៅ ខែធ្នូ 9, 2024