និស្សិតជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងនិស្សិតជំនាញស្ថាបត្យកម្មនៃសាកលវិទ្យាល័យ Western Sydney University បានចូលរួមសិក្ខាសាលារួមគ្នារយៈពេល៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃ២២ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យា 3D Scanning និង Photometry ក្នុងការសម្រង់អគារ ដោយលើកយកស្នាដៃស្ថាបត្យកម្មល្បីល្បាយចំនួនពីររបស់បិតាស្ថាបត្យករ វណ្ណ ម៉ូលីវណ្ណ មកសិក្សាគឺវិទ្យាស្ថានភាសាបរទេស និងពហុកីឡដ្ឋានជាតិអូឡាំពិក។
សិក្ខាសាលានេះបានផ្តល់ឱកាសដល់និស្សិតក្នុងការសិក្សារៀនសូត្រអំពីបច្ចេកវិទ្យាថ្មីៗ រួមទាំងការផ្លាស់ប្តូរវប្បធម៌ និងទស្សនទាក់ទងនឹងវិស័យស្ថាបត្យកម្មរវាងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងនិស្សិតនៃសាកលវិទ្យាល័យ Western Sydney University។