ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនិងថ្ងៃទី២៦ ខែវិចិ្ឆកា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបងសហការជាមួយគម្រោងUSAID Digital Workforce Development ក្នុងការរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូននិស្សិតដែលបានបញ្ចាប់វគ្គសិក្សា Cloud Computing – AWS Cloud Practitioner ចំនួន៣៣រូប និងនិស្សិតដែលបានប្រឡងជាប់ Certified AWS Cloud Practitioner ដែលទទួលស្គាល់ជាអន្តរជាតិ ចំនួន១៤រូប និងរៀបចំប្រកួតប្រជែងពីដំណោះស្រាយឌីជីថលសម្រាប់វិស័យធនាគារ អប់រំ Smart Agriculture និង វិស័យផ្សេងៗទៀត ដោយប្រើប្រាស់សេវាកម្ម Cloud Service របស់ក្រុមហ៊ុន Amazon Web Service ដែលជាក្រុមឈានមុខគេលើពិភពលោកលើការផ្ដល់សេវា Cloud Technology ។
កម្មវិធីចែកវិញ្ញាបនបត្រជូននិស្សិតដែលបានបញ្ចាប់វគ្គសិក្សា Cloud Computing – AWS Cloud Practitioner និងនិស្សិតដែលបានប្រឡងជាប់ Certified AWS Cloud Practitioner ដែលទទួលស្គាល់ជាអន្តរជាតិ
ផ្សាយនៅ ខែធ្នូ 9, 2024