នៅព្រឹកថ្ងៃចន្ទ ៣រោច ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងមានកិត្តិយសដោយបានសហការរៀបចំបាឋកថាស្តីពី៖ “ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសាធារណៈរដ្ឋឥណ្ឌូនេស៊ី និងព្រះរាជាណាចក្រកម្ពុជា” ដែលផ្តល់បទឧទ្ទេសដោយ ឯកឧត្តមបណ្ឌិត សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា។ បាឋកថានេះ មានគោលបំណងដើម្បីចែករំលែកព័ត៌មានបច្ចុប្បន្នភាព ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសកម្ពុជា រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំផងដែរ។ ថ្លែងនៅក្នុងបាឋកថានេះ ឯកឧត្កម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានមានចំណាប់អារម្មណ៍ចំពោះកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ និងជាពិសេសកិច្ចសហការលើវិស័យអប់រំ ដែលកន្លងទៅសាកលវិទ្យាល័យបានបញ្ជូនបុគ្គលិកអប់រំ និងនិស្សិតទៅផ្លាស់ប្តូរការសិក្សានៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសឥណ្ឌូនេស៊ី។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *