នៅព្រឹកថ្ងៃអង្គារ ៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានទទួលស្វាគមន៍ដំណើរចុះទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ធនាគារពិភពលោក ដែលដឹកនាំដោយលោក Sumir Lal នាយកប្រចាំតំបន់ ទទួលបន្ទុកផ្នែកទំនាក់ទំនងខាងក្រៅ និងសាជីវកម្ម និងលោកស្រី Geetanjali ប្រធានផ្នែកទំនាក់ទំនងប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៃធនាគារពិភពលោក។ ដំណើរទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីលទ្ធផលការងារអនុវត្តន៍គម្រោងកែលម្អការអប់រំឧត្តមសិក្សា ដោយនៅក្នុងនោះសាកលវិទ្យាល័យបានបង្ហាញពីលទ្ធផលនានានៃគម្រោង និងបានបង្ហាញពីផែនការនានាសម្រាប់គម្រោងកែលម្អការអប់រំឧត្តមសិក្សាដំណាក់កាលទី២។
ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ធនាគារពិភពលោកមកកាន់សាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែវិច្ឆិកា 20, 2024