នៅថ្ងៃអាទិត្យ ១០ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការយកចិត្តទុកដាក់ ដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និស្សិត ចំនួន ៤រូប បានចូលកម្មវិធីប្រកួតប្រជែងសវនាការប្រតិដ្ឋ ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌» ជាមួយសាកលវិទ្យាល័យ ចំនួន ០៧ ទៀត។ជាលទ្ធផលនិស្សិត ០៣ រូប
១. កញ្ញា ព្រុំភិន សុម៉ាលីតា និស្សិត ជំនាញ នីតិសាស្ត្រ ទទួលបានជ័យលាភី លេខ ១
២. កញ្ញា សេង សុខលាភ និស្សិត ជំនាញ នីតិសាស្ត្រ បានទទួលជ័យលាភី ១
៣. សមណនិស្សិត ជា លីនជាតិ ជ័យលាភី លើការទាញហេតុផលផ្ទាល់មាត់។