នៅព្រឹកថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដេប៉ាតឺម៉ង់ភាសាកូរ៉េ នៃវិទ្យាស្ថានភាសាបរទេស បានរៀបចំកម្មវិធី “ប្រកួតថ្លៃងសន្ទរកថាភាសាកូរ៉េលើកទី១ ពានរង្វាន់ឯកឧត្តមសាកលវិទ្យាធិការ” ក្រោមវត្តមានរបស់លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងសំខាន់នៃការបង្កើតកម្មវិធីនេះគឺដើម្បីហ្វឹកហ្វឺននិស្សិតឱ្យមានភាពក្លាហាន និងជឿជាក់ក្នុងការនិយាយភាសាកូរ៉េជាសាធារណៈ និងដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានបញ្ចេញសមត្ថភាពរបស់ខ្លួនផងដែរ។ ក្រៅពីការសិក្សាក្នុងថ្នាក់រៀនជាមួយគ្រូបង្រៀនជនជាតិខ្មែរ និងកូរ៉េ និស្សិតជំនាញអក្សរសាស្រ្តកូរ៉េតែងចូលរួមសកម្មភាពក្រៅម៉ោងជាច្រើនដើម្បីពង្រឹងចំណេះដឹង និងកាយសម្បទារបស់ខ្លួនដូចជាការប្រកួតថ្លៃងសន្ទរកថា ការប្រកួតតេខ្វាន់ដូ ការប្រកួតរាំ K-Pop ការហាត់បកប្រែភាពយន្តកូរ៉េ និងការសម្តែងក្នុងទិវាវប្បធម៌កូរ៉េជាដើម។
ការប្រកួតថ្លៃងសន្ទរកថាភាសាកូរ៉េលើកទី១ នៅសាកលវិទ្យាល័យជាតិបាត់ដំបង
ផ្សាយនៅ ខែវិច្ឆិកា 19, 2024