នាថ្ងៃសុក្រ ៨ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ការិយាល័យកិច្ចការនិស្សិតបានរៀបចំកម្មវិធីការជួបប្រជុំសមាគមអតីតនិស្សិត NUBB និងការចែករំលែកបទពិសោធន៍ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាព លោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ គោលបំណងដើម្បីបង្កើនបណ្តាញទំនាក់ទំនងជាមួយអតីតនិស្សិតរៀមច្បង ចែករំលែកចំណេះដឹងបទពិសោធន៍ល្អៗពីគ្នាទៅវិញមក ទទួលបានព័ត៌មានអាហារូបករណ៍ និងឱកាសការងារ ការត្រៀមខ្លួនសម្រាប់ការងាររដ្ឋ ការងារឯកជន និងការក្លាយខ្លួនជាមន្រ្តីរាជការ។ ជាពិសេសអតីតនិស្សិត និងនិស្សិតមានឱកាសជួបប្រជុំគ្នាក្នុងការពិភាក្សាលើដំណើរការបន្តរបស់សមាគម និងការរៀបចំជ្រើសរើសសមាជិកថ្មីបន្ថែមទៀត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *