នៅព្រឹកថ្ងៃពុធ ៦កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សាកលវិទ្យាល័យជាតិបាត់ដំបង និងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានសហការរៀបចំបទបង្ហាញស្តីពី “2024 US Presidential Election” ដោយវាគ្មិន Ms. Kelly Geoghegan មន្រ្តីទទួលបន្ទុកផ្នែកកិច្ចការនយោបាយប្រចាំស្ថានទូតសហរដ្ឋអាមេរិក។
លោក បណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានបញ្ជាក់ថា គោលបំណងសំខាន់នៃបទបង្ហាញនេះគឺដើម្បីផ្តល់ឱកាសឱ្យនិស្សិត ព្រមទាំងសាធារណៈជនបានយល់ពីប្រព័ន្ធនយោបាយ ការឃោសនាបោះឆ្នោត និងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក។
បទបង្ហាញស្តីពី “2024 US Presidential Election” ដោយមន្រ្តីទទួលបន្ទុកផ្នែកកិច្ចការនយោបាយប្រចាំស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជា
ផ្សាយនៅ ខែវិច្ឆិកា 18, 2024