កាលពីថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ មហាវិទ្យាល័យសង្គមសាស្រ្ត និងអភិវឌ្ឍន៍សហគមន៍ បានសហការជាមួយនឹង សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា ដើម្បីរៀបចំទិវាសុខភាពផ្លូវចិត្តក្រោមប្រធានបទ “ការស្វែងយល់ពីសុខភាពផ្លូវចិត្ត និងការថែទាំ” ក្រោមអធិបតីភាព លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង នៅបន្ទប់ប្រជុំបាណន់ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។
ទិវាសុខភាពផ្លូវចិត្តនេះ បានធ្វើឡើងដោយអញ្ជើញសាស្រ្ដាចារ្យ បុគ្គលិក មន្ត្រី និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបង មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលនានា ដោយក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពីបញ្ហាសុខភាពផ្លូវចិតដល់ប្រជាជនទូទៅ និងពង្រឹងដល់ចំណេះដឹង និងព័ត៌មានស្តីពីសេវាកម្មសុខភាពផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជាដល់សារធាណៈជនផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *