នៅថ្ងៃអាទិត្យ ៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ មហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំកម្មវិធីប្រកួតប្រជែងសវនាការប្រតិដ្ឋ ស្តីពី «សិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌» ក្រោមអធិបតីភាពលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងកម្មវិធីប្រកួតប្រជែងនេះដែលមាន គណៈកម្មការវាយតម្លៃចំនួន៣រូប និងបេក្ខជនប្រកួត ចំនួន៤រូប។ កម្មវិធីប្រកួតប្រជែងនេះមានគោលបំណង៖ ១.ដើម្បីឱ្យនិស្សិតបានសិក្សាពីរបៀបនៃការជម្រះក្ដីក្នុងសវនាការ ២.ផ្ដល់ឱ្យនិស្សិតនូវការសិក្សាទ្រឹស្ដីផ្សារភ្ជាប់ការអនុវត្តជាក់ស្ដែងក្នុងសវនាការប្រកួតប្រជែង ៣.ផ្ដល់ឱ្យនិស្សិតនូវទំនុកចិត្តលើការសិក្សាជំនាញនីតិសាស្ត្រ ៤.ដើម្បីជ្រើសរើសនិស្សិត ប្រកួតប្រជែងជាមួយសាលាដទៃទៀត។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *