នៅរសៀលថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានរៀបចំពិធីចុះអនុស្សរណ:យោគយល់ជាមួយធនាគារ អ៊ូរី (ខេមបូឌា) ម.ក ដែលពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ស៊ីន ដុងវ៉ូ (SHIN DONG WOO) នាយកប្រតិបត្តិស្តីទីធនាគារ អ៊ូរី (ខេមបូឌា) ម.ក ប្រចាំនៅកម្ពុជា។ អនុស្សរណ:នៃការយោគយល់នេះត្រូវបានធ្វើឡើងដើម្បីផ្តល់នូវការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បុគ្គលិក មន្រ្តីរាជការ និងកម្ចីសម្រាប់និស្សិតបង់ថ្លៃការសិក្សានៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។ ក្រៅពីការគាំទ្រផ្នែកហិរញ្ញវត្ថុ ធនាគារ អ៊ូរី ក៏នឹងផ្តល់ឱកាសហាត់ការ ការចុះធ្វើកម្មសិក្សា និងឱកាសការងារជូនដល់និស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *