នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធីស្រាវជ្រាវក្នុងសាកលវិទ្យាល័យ”
ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តី នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាព លោកទេព នាវា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ សិក្ខាសិលានេះបានផ្តោតសំខាន់លើការបង្កើនការយល់ដឹង
អំពីនីតិវិធី និងយន្តការផ្សេងៗដើម្បី ពង្រឹងការស្រាវជ្រាវលើវិល័យអាទិភាព ដើម្បីបន្សីគ្នាជាមួយយុទ្ធសាស្រ្តអប់រំកម្រិតឧត្តមសិក្សាក្នុងលើកកម្ពស់ការស្រាវជ្រាវនិងនវានុវត្តដើម្បីអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រទេសកម្ពុជា។
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “នីតិវិធីស្រាវជ្រាវក្នុងសាកលវិទ្យាល័យ”
ផ្សាយនៅ ខែកញ្ញា 25, 2024