នាព្រឹកថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី១០ ខែកញ្ញា ឆ្នាំ២០២៤ មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានសហការជាមួយUSAID (Digital Workforce Development)
និងក្រុមហ៊ុនAMAZON ក្នុងការរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់និស្សិតជំនាញបច្ចេកវិទ្យាព័ត៌មាន
និងជំនាញពាក់ព័ន្ធនូវវគ្គសិក្សាខ្លី ឈ្មោះCloud4Cambodia ដែលសិក្សាពី Cloud Computing – AWS Cloud Foundation ក្រោមអធិបតីភាព លោកទៀង ម៉ូរិន សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ។
ការបណ្ដុះបណ្ដាលនេះនឹងសិក្សាទៅលើចំណុចមួយចំនួនដូចខាងក្រោម៖
- Cloud Concepts
- Cloud Economics and Billing
- AWS Global Infrastructure
- AWS Cloud Security
- Networking and Content Delivery
- Compute Services
- Storage Services
- Database Services
- Cloud Architecture
- Auto Scaling and Monitoring
- Preparation for AWS Cloud Practitioner Examination.
វគ្គបណ្ដុះបណ្ដាលនេះនឹងធ្វើឡើងនៅសាកលវិទ្យាល័យជាតិបាត់ដំបងចំនួន៣សប្ដាហ៍ (ស្មើនឹង៤៥ម៉ោង) ដែលមាននិស្សិតចំនួន៣៣រូបសិក្សា ។ បន្ទាប់ពីបានបញ្ចប់វគ្គសិក្សានេះ និស្សិតនឹងមានឱកាសចូលរួមប្រឡងដើម្បីទទួលបានវិញ្ញាបនបត្រដែលទទួលស្គាល់ជាអន្តរជាតិពីក្រុមហ៊ុន AMAZON ។