និស្សិតសាកលវិទ្យាល័យជាតិបាត់ដំបងចំនួន១០រូបបានទទួលអាហារូបករណ៍គ្រូបង្រៀនភាសាចិនអន្តរជាតិទៅចូលរួមកម្មសិក្សារយៈពេលមួយខែចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នៅសាកលវិទ្យាល័យបច្ចេកវិទ្យាអេឡិចត្រូនិកគួយលីននៃសាធារណៈរដ្ឋប្រជាមានិត ចិន។ មជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិន​ជាភាសាបរទេស​នៃក្រសួងអប់រំចិន​បាន​ផ្តល់មូលនិធិលើគម្រោង​អាហារូបករណ៍នេះ ហើយសាកលវិទ្យាល័យបច្ចេកវិទ្យា​អេឡិច​ត្រូនិក​គួយលីនជាអ្នករៀបចំកម្មវិធីកម្មសិក្សានេះ។ កម្មវិធីនេះមានគោល​បំណង​ពង្រឹងចំណេះដឹង និងបទពិសោធន៍ជូននិស្សិត​លើប្រធានបទសំខាន់ៗរួមមាន៖ ការឈ្វេងយល់ស៊ីជម្រៅពីវប្បធម៌ចិន ការ​សិក្សាមូល​ដ្ឋានគ្រឹះភាសាចិន និងជំនាញប្រាស្រ័យទាក់ទងជាដើម។

កម្មវិធីកម្មសិក្សានេះស្របតាមកម្មវិធីសិក្សារបស់សាកលវិទ្យាល័យជាតិបាត់ដំបងដែលតម្រូវឱ្យ និស្សិតចូលរួមកម្មសិក្សានៅតាមអង្គភាពនានានៅក្នុងប្រទេស និងក្រៅប្រទេស។ គួររំលឹកដែរថា វិទ្យាស្ថានខុងជឺនៃសាកលវិទ្យាល័យជាតិបាត់ដំបងជាអ្នកសម្របសម្រួលគម្រោងកម្មសិក្សានេះ ដែលមាននិស្សិតទៅចូលរួមចំនួន១៦ នាក់ក្នុងនោះសាកលវិទ្យាល័យជាតិបាត់ដំបងចំនួន ១០ នាក់ និងសាកលវិទ្យាល័យជាតិមានជ័យចំនួន៦នាក់។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *