នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃដឹកនាំដោយលោកស្រី Pimwadee Sovaratanapong។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគគីទាំង២បានពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពថ្មីៗរបស់ដេប៉ាតឺម៉ង់ភាសាថៃ និងការត្រៀមលក្ខណៈក្នុងការជ្រើសរើសនិស្សិតសម្រាប់ចូលសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាថៃក្នុងឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខនេះ។ សូមបញ្ចាក់ផងដែរថាកម្មវិធីអប់រំថ្នាក់បរិញ្ញាបត្រជំនាញភាសាថៃរបស់ដេប៉ាតឺម៉ង់ភាសាថៃស្ថិតនៅក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោង”ការអភិវឌ្ឍការបង្រៀននិងរៀនភាសាថៃនៅសាកលវិទ្យាល័យជាតិបាត់ដំបង” និងក្រោមការសម្រួលដោយ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ និងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំកម្ពុជា។ និស្សិតសិក្សាជាមួយគ្រូបង្រៀនជនជាតិខ្មែរ និងជនជាតិថៃ ព្រមទាំងមានដំណើរទស្សនកិច្ចសិក្សា ការចុះហត្ថការការងារនៅតាមក្រុមហ៊ុនថៃធំៗទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងថៃ។ ក្រោយបញ្ចប់ការសិក្សានិស្សិតអាចទទួលបានការងារធ្វើដោយទទួលបានប្រាក់បៀវត្សខ្ពស់នៅតាមស្ថាប័នរដ្ឋ ជាពិសេសក្រុមហ៊ុនថៃធំៗ រឺអាចបន្តការសិក្សានៅតាមសាកលវិទ្យាល័យល្បីៗនៅក្នុងព្រះរាជាណាចក្រថៃ។
ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃ
ផ្សាយនៅ ខែសីហា 31, 2024