នៅព្រឹកថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីសម្ពោធសមិទ្ធផលនានារួមមានអគារបណ្ណាល័យ អគារពិសោធន៍ STEM និងអគារពិសោធន៍ និងបណ្តុះបណ្តាលកសិកម្មរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ណូ ហ្វាតា អ្នកឯកទេសអប់រំនៃធនាគារពិភពលោក ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ដែលជាសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន រដ្ឋបាលខេត្តបាត់ដំបង ស្នងការដ្ឋានខេត្តបាត់ដំបង កងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រសួង មន្ទីរ ក្រុមហ៊ុន អង្គការ ដែលជាដៃគូរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ អគារបណ្ណាល័យ អគារពិសោធន៍ STEM និងអគារពិសោធន៍ និងបណ្តុះបណ្តាលកសិកម្មរបស់សាកលវិទ្យាល័យជាតិបាត់ដំបងទាំងនេះ បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់សម្រាប់បណ្តុះបណ្តាលនិស្សិតឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃទីផ្សារការងារ និងការវិឌ្ឍន៍ជឿនលឿននៃបច្ចេកវិទ្យា ដែលអគារពិសោធន៍ទាំងនេះបានបំពាក់ឧបករណ៍បច្ចេកទេស និងពិសោធន៍មិនចាញ់នៅតាមសាលវិទ្យាល័យនានានៅទីក្រុងភ្នំពេញ និងប្រទេសក្បែខាងកម្ពុជា។

រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *