សាកលវិទ្យាល័យជាតិបាត់ដំបង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន សហគ្រាស អង្គការ គ្រឹះស្ថានធនាគារដៃគូរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានចូលរួមតាំងពិព័ណ៌នៅក្នុងពិធីប្រគល់សញ្ញាបត្រ ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងពិធីសម្ពោធសមិទ្ធផលនានារបស់សាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យជាតិបាត់ដំបង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ។
រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបងការិយាល័យកិច្ចការនិស្សិត-Nubb






















