នៅព្រឹកថ្ងៃសុក្រ ១២កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នេះ សាកលវិទ្យាល័យជាតិបាត់ដំបងបានចុះអនុស្សរណៈនៃការយោគយល់ ជាមួយមជ្ឈមណ្ឌលតេស្ត IELTS កម្ពុជា នៃ IDP Education ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេស នៃ IDP Education។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់នេះ គឺដើម្បីបង្កើតមជ្ឈមណ្ឌលចុះឈ្មោះតេស្ត IELTS នៅក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងគោលបំណងជួយសម្រួលក្នុងផ្តល់ព័ត៌មាន ការប្រឹក្សា ការបំពេញពាក្យ និងចុះឈ្មោះប្រឡង IELTS សម្រាប់បេក្ខជននៅក្នុងខេត្តបាត់ដំបង និងខេត្តជុំវិញ។









