នៅរសៀលថ្ងៃសុក្រ ១២កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ លោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានដឹកនាំកិច្ចប្រជុំពិភាក្សាស្តីការរៀបចំកម្មវិធីបារខែម បាត់ដំបង (BarCamp Battambang) ឆ្នាំ២០២៤ ខាងមុខនេះនៅសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយលោក បេ ចន្រ្តា តំណាងអ្នករៀបចំកម្មវិធី និងសហការីរបស់លោក។ សូមជម្រាបផងដែរថា បារខែម គឺជាកម្មវិធីមួយដែលនាំយកនូវប្រធានបទ ក៍ដូចជាវាគ្មិនល្បីៗដែលមានបទពិសោធន៍មកចែករំលែកចំណេះដឹង ពាក់ព័ន្ធបច្ចេកវិទ្យា វិទ្យាសាស្រ្ត សហគ្រិនភាព និងការអប់រំជូនដល់សិស្ស និស្សិត និងសាធារណៈជនទូទៅចូលរួមដោយសេរីផងដែរ។
![](https://nubb.edu.kh/wp-content/uploads/2024/08/455135234_987480126514460_3203738344643684892_n-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2024/08/455234548_987480113181128_2082519734305800223_n-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2024/08/455247417_987480229847783_4727913282169944657_n-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2024/08/455344309_987480146514458_1486721846898501350_n-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2024/08/455635005_987480199847786_7005717253088494912_n-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2024/08/455861030_987480196514453_2709417855009695606_n-1024x683.jpg)
![](https://nubb.edu.kh/wp-content/uploads/2024/08/455862268_987480239847782_1367965584684216948_n-1024x683.jpg)