កាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មជ្ឈមណ្ឌលការងារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំស្ដីពី “ជំនួបរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងក្រុមហ៊ុន RMA Cambodia” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង។ ក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុន RMA Cambodia ជាមួយនឹងសាកលវិទ្យាល័យជាតិបាត់ដំបង។
កិច្ចប្រជុំស្ដីពី “ជំនួបរវាងសាកលវិទ្យាល័យជាតិបាត់ដំបង និងក្រុមហ៊ុន RMA Cambodia”
ផ្សាយនៅ ខែសីហា 16, 2024