នៅថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០២៤ ក្រុមការងារគម្រោង NUBB COLD CHAIN បានធ្វើសិក្ខាសាលាក្រោមប្រធានបទ «ការធ្វើឲ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃនៃប្រព័ន្ធបង្កកក្នុងវិស័យជលផលត្រីនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា »។
តាមរយះនេះ ក្រុមការងារគម្រោងបានផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវរបស់គម្រោង ដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន កសិករ សហគ្រាស អ្នកកែច្នៃអាហារ អាជីវករ មន្ទីពាក់ព័ន្ធផ្សេងៗ និងលោកគ្រូ/អ្នកគ្រូ រួមទាំងនិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។
មួយវិញទៀត ក្រុមការងារគម្រោងបានផ្សារភ្ចាប់ទំនាក់ទំនងភាគីពាក់ព័ន្ធទាំងអស់ឲ្យមានការចូលរួមអភិវឌ្ឍន៍បណ្តាញត្រជាក់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ និងការគ្រប់គ្រងដូចជា ការរក្សាទុកអាហារទៅតាមសីតុណ្ហភាពឲ្យបានត្រឹមត្រូវ ការប្រើប្រាស់ការវេចខ្ចប់ឲ្យបានត្រឹមត្រូវ មានការរក្សាសីតុណ្ហភាពអំឡុងពេលដឹកជញ្ចូនអាហារ និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបណ្តាញត្រជាក់ផងដែរ។
សិក្ខាសាលាក្រោមប្រធានបទ «ការធ្វើឲ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃនៃប្រព័ន្ធបង្កកក្នុងវិស័យជលផលត្រីនៅភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា»
ផ្សាយនៅ ខែសីហា 8, 2024