នៅរសៀលថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយក្រុមហ៊ុន AGRI-ARK PTE LTD (AGRI-ARK) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការតំណាង សាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ភីតធើ ឈែ (Peter Chia) នាយកប្រតិបត្តិក្រុមហ៊ុន AGRI-ARK PTE LTD (AGRI-ARK)។ គោលបំណងនៃបំណងនៃអនុស្សរណៈនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖
•ពិនិត្យលទ្ធភាពសម្រាប់និស្សិតហាត់ការ ទស្សនកិច្ចសិក្សា និងឱកាសការងារ
•ពិនិត្យលទ្ធភាពក្នុងការគាំទ្រសាកលវិទ្យាល័យតបតាមការស្នើសុំ
•ពិនិត្យលទ្ធភាពក្នុងការរៀបចំសិក្ខាសាលា បទបង្ហាញ និងផ្តល់ជាវាគ្មិនកិត្តិយស
•ភាគីសាកលវិទ្យាល័យនឹងធ្វើការពិសោធន៍ និងមានការចូលរួមពីភាគីក្រុមហ៊ុន
•គ្រប់គ្រង និងប្រមូលទិន្នន័យនៃការពិសោធន៍ ស្របតាមប្រតិទិនដែលបានកំណត់ដោយ Agi-Ark-CTEP
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយក្រុមហ៊ុន AGRI-ARK PTE LTD (AGRI-ARK)
ផ្សាយនៅ ខែសីហា 8, 2024