នៅព្រឹកថ្ងៃចន្ទ ១កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបង ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការតំណាង សាកលវិទ្យាល័យជាតិបាត់ដំបង និងលោក ស៊ី វណ្ណា មន្រ្តីជាន់ខ្ពស់គ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស និងជាតំណាង លោកបណ្ឌិត ឃឹម លាង នាយកមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។ គោលបំណងនៃបំណងនៃអនុស្សរណៈនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖
•ពិនិត្យលទ្ធភាពសម្រាប់និស្សិតហាត់ការ ទស្សនកិច្ចសិក្សា និងឱកាសការងារ
•ពិនិត្យលទ្ធភាពក្នុងការគាំទ្រសាកលវិទ្យាល័យតាមការស្នើសុំ
•ពិនិត្យលទ្ធភាពក្នុងការរៀបចំសិក្ខាសាលា បទបង្ហាញ និងផ្តល់ជាវាគ្មិនកិត្តិយស
•ពិនិត្យលទ្ធភាពក្នុងការផ្តល់អ្នកជំនាញចែករំលែកបទពិសោធន៍នានា
•ផ្តល់ការគាំទ្រក្នុងសកម្មភាពសិក្សា ស្រាវជ្រាវនានា

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *