បាត់ដំបង៖ ថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និងអប់រំ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី “សំណង់បេតិកភណ្ឌស្ថាបត្យកម្ម” ដល់និស្សិតជំនាញស្ថាបត្យកម្មក្រោមអធិបតីភាពលោក ទៀង ម៉ូរិន សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង។ តាមរយៈសិក្ខាសាលានេះ លោក ម៉ឺន ស៊ីណាត វាគ្មិនក្នុងកម្មវិធីបានចែករំលែកបទពិសោធ និងចំណេះដឹងថ្មីៗក្នុងគោលបំណងឱ្យនិស្សិតសិក្សាស្វែងយល់ពីលក្ខណៈសំណង់ស្ថាបត្យកម្មបែបខ្មែរ ព្រមទាំងបណ្តុះស្មារតីឱ្យនិស្សិតសិក្សាកាន់តែច្រើន ព្រមទាំងបង្កើនចំណេះដឹងឱ្យកាន់តែទូលាយទៅលើសំណង់ស្ថាបត្យកម្មបែបខ្មែរ ដើម្បីទាញយករចនាបទសិល្បៈស្ថាបត្យកម្មបែបខ្មែរមកប្រើប្រាស់ក្នុងសំណង់ស្ថាបត្យកម្មទំនើបបានត្រឹមត្រូវតាមក្បួនខ្នាត និងស្របតាមវឌ្ឍនភាពនៃសំណង់នាពេលបច្ចុប្បន្ន។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *