កាលពីថ្ងៃទី២៤ ដល់២៦ ខែកក្កដា ឆ្នាំ២០២៤ ដេប៉ាតឺម៉ង់សង្គមសាស្ត្រ នៃមហាវិទ្យាល័យសង្គមសាស្ត្រ និងអភិវឌ្ឍន៍សហគមន៍នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាស្រាវជ្រាវរបស់និស្សិតជំនាញចិត្តវិទ្យា ហ្វ្រង់កូហ្វូន ស្តីពី “ការផ្តល់សេវាកម្មប្រឹក្សាផ្នែកចិត្តសាស្ត្រ” នៅអង្គការចិត្តសង្គមអន្តរវប្បធម៌កម្ពុជា (ធីភីអូ កម្ពុជា), សមាគម អ៊ី.អឹម.ឌី.អា កម្ពុជា និងមជ្ឈមណ្ឌលថែទាំ និងស្រាវជ្រាវការប៉ះទង្គិចផ្លូវចិត្ត (CTRO)។ គោលបំណងនៃទស្សនកិច្ចសិក្សាស្រាវជ្រាវនេះ គឺដើម្បីឆ្លើយតបទៅនឹងកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សាដែលអនុញ្ញាតឳ្យនិស្សិតអាចទទួលបានចំណេះដឹងពីការចុះទស្សនកិច្ចសិក្សាជាក់ស្ដែងអំពីការគាំទ្រនិងការព្យាបាលផ្លូវចិត្តដល់អ្នកជំងឺផ្លូវចិត្ត ឬជនរងគ្រោះដោយការប៉ះទង្គិចផ្លូវចិត្ត និងការស្វែងយល់បន្ថែមពីដំណើរការនៃការងារព្យាបាល និងការអន្តរាគមន៍ផ្សេងៗទៀតជាមួយអង្គការដៃគូរ ផងដែរ។




