នៅព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំសិក្ខាសាលាស្តីពី៖ “ការចែករំលែកព័ត៌មាន និងបទពិសោធអាហារូបករណ៍ក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សាទៅកាន់សាកលវិទ្យាល័យដៃគូ” ដែលមាននិស្សិតចូលរួមប្រមាណ៣៦០រូប។ នៅក្នុងសិក្ខាសាលាចែករំលែកនេះ លោកស្រី តាន់ សូលីដា ប្រធានការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈ បានចែករំលែកពីព័ត៌មាន និងនិតិវិធីក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ និងការសម្របសម្រួលនានារបស់ការិយាល័យអន្តរជាតិ និងទំនាក់ទំនងសាធារណៈក្រោយនិស្សិតត្រូវបានជ្រើសរើសជាប់អាហារូបករណ៍។ នៅក្នុងសិក្ខាសាលានេះផងដែរ ក៍មានវេទិកាតុមូលជជែកពិភាក្សា និងចែករំលែកបទពិសោធន៍ និងគន្លឹះជោគជ័យក្នុងការទទួលបានអាហារូបករណ៍ និងឱកាសហាត់ការជាលក្ខណៈអន្តរជាតិផងដែរ។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *