នាព្រឹកថ្ងៃអង្គារ ៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យកិច្ចការនិស្សិត
បានដឹកនាំនិស្សិតចំនួន ៩នាក់ ទៅចូលរួមកម្មវិធី ស្តីពី ការច្នៃប្រឌិតថ្មី និងផលិតភាពក្នុងបរិបទថ្មី (តាមរយ:ប្រព័ន្ធផលិតកម្មលីន LEAN)
ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
ដែលរៀបចំដោយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជាសហការណ៍ជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តបាត់ដំបងប្រព្រឹត្តទៅនៅសណ្ឋាគារខេមរា១ ខេត្តបាត់ដំបង។
ក្នុងគោលបំណងដើម្បីពង្រឹង និងបញ្ជ្រាបការច្នៃប្រឌិតថ្មី និងផលិតភាពនៅក្នុងបរិបទថ្មី តាមរយ:ប្រព័ន្ធផលិកម្មលីន LEAN ដល់ម្ចាស់អាជីកម្ម ម្ចាស់សិប្បកម្ម អាជីវករ លោកគ្រូអ្នកគ្រូ និងនិស្សិត ។



