នៅរសៀលសុក្រ ១៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយមានការគាំទ្រពីស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន សាកលវិទ្យាល័យជាតិបាត់ដំបងបានសហការរៀបចំនូវបាឋកថាស្តីពី៖៖ “គំនិតផ្តួចផ្តើមអរិយធម៌សកល – សសរស្តម្ភកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ” ដែលផ្តល់បទឧទ្ទេសដោយលោកបណ្ឌិត ជា មុន្នីឬទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន។ បាឋកថានេះត្រូវបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង និងលោក លូ ឈីជឺ អគ្គកុងស៊ុលស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *