នៅរសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំនូវបាឋកថាស្តីពី៖ “ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០” ដែលផ្តល់បទឧទ្ទេសដោយ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងពិធីនេះ ឯកឧត្តម សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង បានមានចំណាប់អារម្មណ៍ និងធ្វើរបាយការណ៍សង្ខេបស្តីពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ជូនឯកឧត្តមគណៈអធិបតីផងដែរ។ នៅក្នុងបាឋកថាប្រមាណ២ម៉ោងនេះ ឯកឧត្តម វាគ្មិនកិត្តិយស បានលើកឡើងនូវមាតិកាសំខាន់ៗរួមមាន៖ យុទ្ធសាស្រ្តបញ្ចកោណ គោលនយោបាយអាទិភាព៦ចំណុច និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងមានវត្តមានថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងនិស្សិតប្រមាណ៣៥០អង្គ/នាក់អញ្ជើញចូលរួម។

Facebook

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *